ដើម្បីដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ ពលរដ្ឋបរទេសដែលស្វែងរកការធ្វើអន្តោប្រវេសន៍ ជាទូទៅត្រូវមានការធានា ដោយពលរដ្ឋអាមេរិក ឬសមាជិកគ្រួសារដែលមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ស្របច្បាប់ ឬអនាគតនិយោជកនៅសហរដ្ឋអាមេរិក ព្រមទាំងត្រូវមានសំណុំឯកសារធានាដែលបានអនុម័ត មុនពេលធ្វើការដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍។ អ្នកធានា ត្រូវចាប់ផ្តើមដំណើរការដោយដាក់សំណុំឯកសារធានា ទៅកាន់នាយកដ្ឋានសេវាកម្មអន្តោប្រវេសន៍និងពលរដ្ឋអាមេរិក (USCIS) ជំនួសអោយពលរដ្ឋបរទេស។ សូមចូលអានអំពីប្រភេទទិដ្ឋាការផ្សេងៗ នៅលើគេហទំព័រ usvisas.state.gov ដើម្បីស្វែងយល់អំពីប្រភេទទិដ្ឋាការអន្តោប្រវេសន៍នានា រួមទាំងកម្មវិធីឆ្នោតទៅរស់នៅសហរដ្ឋអាមេរិកផងដែរ។ បន្ទាប់មក សូមអនុវត្តតាមជំហាននៃដំណើរការទិដ្ឋាការអន្តោប្រវេសន៍ ឬទៅតាមដំណើរការទិដ្ឋាការ Diversity Visa ដូចដែលមានរៀបរាប់នៅក្នុងគេហទំព័រ usvisas.state.gov ដើម្បីចាប់ផ្តើមដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍។
នៅពេល USCIS បានអនុម័តលើសំណុំឯកសារធានារបស់អ្នក ហើយអ្នកក៏បានបញ្ចប់រាល់ដំណើរការជាមួយ មជ្ឈមណ្ឌលទិដ្ឋាការជាតិ (NVC) ឬប្រសិនបើអ្នកត្រូវបានជ្រើសរើសអោយជាប់ក្នុងកម្មវិធីឆ្នោតទៅរស់នៅសហរដ្ឋអាមេរិក និងបញ្ចប់ដំណើរការជាមួយមជ្ឈមណ្ឌលកុងស៊ុលខេនថាក់ឃី Kentucky Consular Center (KCC) សូមបន្តពិនិត្យមើល នូវការណែនាំដែល NVC ឬ KCC បានផ្តល់ឱ្យអ្នក រួមជាមួយព័ត៌មាននៅលើគេហទំព័រនេះ សម្រាប់ការណែនាំបន្ថែម។
No comments:
Post a Comment